អ្នកនាងឱក សុគន្ធ កញ្ញា បានទម្លាយអាយុគភ៌ក្នុងផ្ទៃមានអាយុ៦ខែហើយ…

ប៉ុន្មានថ្ងៃទៀតនេះ ជាថ្ងៃកំណើតរបស់អ្នកម្តាយសម័យថ្មីអ្នកនាងឱក សុគន្ធកញ្ញា ហើយ ស្របពេលដែលមុខមាត់ ក៏ដូចជារូបសម្រស់របស់នាងហាក់កាន់តែស្រស់ស្អាតប្លែក និងឡើងកូដខ្លាំងឡើង ខណៈពេលដែលនាងមានស្វាមីបានមើលថែឲ្យ ពោរពេញដោយសុភមង្គលរាល់ថ្ងៃ

ទោះវ័យកាន់តែច្រើន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ក៏បានប្រកាសឈ្មោះកូនប្រុសរបស់ខ្លួនជាសាធារណៈ ដោយសម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយ តែសម្រាប់ឈ្មោះ ពិតនៅមិនទាន់ឯកភាពជាផ្លូវការនោះទេ ទើបអ្នកនាងមិនទាន់បង្ហើប។ អ្នកនាងឱក សុគន្ធកញ្ញា

និយាយថា ខ្លួននឹងហៅកូនប្រុសក្រោយពេលប្រសូត្រថា៖ «ឆលី» តែនាងមិនបានបង្ហើបប្រាប់ពីមូលហេតុថា អ្វីដែលធ្វើឲ្យអ្នកនាង និងស្វាមី ឯកភាពគ្នាដាក់ឈ្មោះ កូនថា «ឆលី» ដែលមានពាក្យ «លី» ដូចឈ្មោះ លោក អ៊ឹង សុខលី ជាស្វាមីនោះទេ ក្រៅតែពីប្រាប់ថា ចង់បាន

ឈ្មោះបែបនេះទេ។ ទន្ទឹមនឹងនេះប្រិយមិត្តតែងតែងឿងឆ្ងល់ថាតើកូនក្នុងពោះតារាចម្រៀង កញ្ញា តើប៉ុន្មានខែហើយទើបធំបែបនេះ។ ស្រាប់តែពេលនេះអ្នកនាងឱក សុគន្ធកញ្ញា បានប្រកាសថានាងមានផ្ទៃពោះប្រមាណាជា៦ខែហើយ៕