បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលខ្យល់ខ្លាំង !ខ្យល់កន្ត្រាក់រលំដើមឈើធំមួយដើមផ្លូវមាត់ស្ទឹងសៀមរាប បណ្តាលអោយបងប្រុសម្នាក់បាក់ជើងស្តាំ…

ហេតុការណ៍មួយកើតឡើងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែ ខ្យល់កន្ត្រាក់រលំដើមឈើធំមួយដើមផ្លូវមាត់ស្ទឹងសៀមរាប ក្នុងហេតុការណ៍នេះបណ្តាលអោយម៉ូតូចំនួន៣គ្រឿងខូចខាត់ តែបងប្រុសម្នាក់រងរបួសធ្ងន់ដោយសារតែដើមអំពិលរំលំត្រូវគាត់នេះបើតាមគណនី

ហ្វេសប៊ុក «Sarun Sitha» គាត់បានបង្ហោះនិងសរសេររៀបរាប់ថា៖«ខ្យល់កន្ត្រាក់រលំដើមឈើធំមួយដើមផ្លូវមាត់ស្ទឹងសៀមរាប អាណិតតែបងប្រុសម្នាក់នោះទេត្រូវបាក់ជើងស្តាំដោយមិនដិងខ្លួន» ហើយបងប្រុសម្នាក់គាត់បានស៊ែរថា៖«LoveLy Lee» បានស៊ែរហើយសរសេរ

រៀបរាប់ថា៖ «មើលតាមភាពជាក់ស្តែង មិនស្លាប់ពិតជាសំណាងហើយ។ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលខ្យល់ខ្លាំង ពិសេសតាមដងទឹក និងតាមដងផ្លូវព្រះអង្គចេកអង្គចមផង»