ស្ដាយអនាគតណាស់! តុលាការសម្រេចឃុំខ្លួនចោរវ័យក្មេង២នាក់ ដែលឆក់ជនជាតិចិនបណ្ដាលឲ្យធ្លាក់ពីរ៉ឺម៉កកង់បីស្លាប់ ហើយ!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនចោរឆក់២នាក់

ដែលបានធ្វើសកម្មភាពឆក់ជនរងគ្រោះ ដែលជាជនជាតិចិន បណ្តាលឲ្យធ្លាក់ពីលើកងបីបោកក្បាលស្លាប់នៅនៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនជាប់ចោទខាងលើមានឈ្នោះ ផៃ បូបញ្ញាបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហាក់ ម៉េងហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ ដាក់ពន្ធនាគារព្រៃស

រងចាំកាត់ទោសនៅពេលក្រោយតាមកំណត់ច្បាប់។ ការសម្រេចឃុំខ្លួនក្រុមចោរឆក់ដ៏ដកម្មនេះ បានធ្វើឡើងបន្ទាប់ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង

បានសម្រេចចោទប្រកាន់លើជន ត្រូវចោទទាំង២នាក់នេះ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបណ្តាលឱ្យមរណភាពជនរងគ្រោះ។