ផ្ទុះការតវ៉ាលទ្ធផលប្រឡងបាក់ឌុប នៅមុខក្រសួងអប់រំ យុវជន និងកីឡា…..(មានវីដេអូ)

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួនក្រុម ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចនាពេលថ្មីៗនេះ បាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។ សូម

បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន

២០២ មណ្ឌល។លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប៦៨.៦២% ស្មើរនឹង៧៩,០៥២នាក់៕ប្រភព Sovann Rithy