យប់មិញ ! ក្រុមតារាចម្រៀង​ក្មេងខ្មែរ​ ត្រូវ​ចោរលួចរថយន្ដ

ភ្នំពេញ ៖ ក្រុមតារាចម្រៀងក្មេងខ្មែរ ក្នុងនោះមានដូចជា លោកជា សុជាតិ និងលោកកៅ ពន្លឺ ត្រូវបានចោរលួចរថយន្តកាលពីវេលាម៉ោង១យប់អធ្រាត្រ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅម្ដុំផ្លូវ៣១០ កែង១៦៣ សង្កាត់អូឡាំពិត ខណ្ឌចំការមន​​រាជធានីភ្នំពេញ។ រថយន្តរបស់ក្រុមតារា

ចម្រៀងវ័យក្មេង Original Song ដែលត្រូវចោរលួចយកទៅម៉ាក់តូយ៉ូតាព្រុស ពណ៌សមួយគ្រឿង ស្លាកលេខ ភ្នំពេញ​ 2AE-3624។ នៅពេលនេះ ម្ចាស់រថយន្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីឲ្យសម្ថកិច្ចជួយអន្តរាគមន៏ ៕