យុវជន​ម្នាក់​ ទេីប​តែ​ប្រលង​ជា​ប់​បាក់ឌុប ​ បែរជា​ស្លាប់​បាត់​បង់​ជីវិត​ ដោយសារលង់ទឹក​

ហ្វេសប៊ុក៖ លទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​

ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​

គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។ ដោយឡែកពិតជាសោកស្ដាយខ្លាំងក្រោយដឹងថាមានយុវជន​ម្នាក់​ ឈ្មោះ​ ថៃ​ ដែល​ទេីប​តែ​ប្រលង​ជា​ប់ស្រាប់តែទទួល​មរណភាព​ដោយសារ​លង់ទឹក​ដែលធ្វើឲ្យគ្រួសារ​ក្រៀមក្រំ​បំផុត​ដែលបាន​បាត់​បង់​កូន

ជាទី​ស្រឡាញ់​ទាំងនៅ​វ័យក្មេង​បែបនេះ​។ យោងតាមគណនីហ្វេសប៊ុក«hou Vathnak»​ បានបង្ហោះសាររៀបរាប់ថា៖ «Dear ប្អូនប្រុសបង បងមិនបន្ទោសអូនឯងទេ ដែលអូនឯងមិនគោរពពាក្យសន្យា បងមិនខឹងទេ ដែលអូនឯងទុកមិត្តភក្តិបងចោលអោយនៅម្នាក់ឯងបងគ្រាន់តែ

ចង់ហៅ និងសូមអោយប្អូនប្រុសរបស់បងត្រលប់មកវិញ មានមនុស្សជាច្រើនកំពុងរង់ចាំអូន អូនថាអោយតែប្រលងជាប់ អូនដើរលេងជាមួយវីនិងបងហី ហេតុអ្វីត្រូវជួបរឿងបែបនេះ។ សូមអោយអូនទៅកាន់សុគតិភពណាប្អូនប្រុស មានជាតិក្រោយកុំអោយអូនដូចជាតិនេះទៀត។

Dear មិត្តសម្លាញ់ រឹងមាំឡើងណា ថៃទៅបានសុខហើយ ត្រូវញញឹមអោយគេដឹងថា យើងរឹងមាំពេលដែលគ្មានគេមើលថែ គេមិនចង់ទុកវីឯងចោលទេ គ្រប់យ៉ាងមកពីព្រហ្មលិខិត យើងនៅក្បែរឯង នៅទីនេះ នៅជាកម្លាំងចិត្តសំរាប់ឯង យើងស្រលាញ់ឯងមិត្តភក្ដិ សុភាវី ញញឹម

ឡើងណា»។ គួររំលឹកថា ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤,៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់។ បេក្ខជនអវត្តមាន

ចំនួន១៨៣៥នាក់៕