យន្តហោះប្រភេទតូច MOWRAM FLY ដេីម្បីធ្វេីការផ្តិតយករូបភាព តាមដងទន្លេបាសាក់ ភ្នំពេញ-ព្រំដែនកម្ពុជា-វៀតណាម

ថ្ងៃពុធ ១៣កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម

បានដឹកនាំក្រុមការងារ យន្តហោះប្រភេទតូច MOWRAM FLY បានមកដល់នឹងចុះសំចត នៅលេីប្រឡាយលេខ៧៨ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រកបដោយសុវត្ថិភាព នឹងបន្តហោះហេីរនៅវេលាម៉ោង ១១:០០នាទី ក្នុងថ្ងៃនេះ ដេីម្បីធ្វេីការផ្តិតយករូបភាព តាមដងទន្លេបាសាក់ ភ្នំពេញ-ព្រំដែនកម្ពុជា-វៀតណាម នឹងថ្ងៃស្អែកចាប់ផ្តេីមហោះហេីរតាមដងទន្លេមេគង្គក្រោម រហូតដល់ព្រំដែនកម្ពុជា-វៀតណាម។