អ្នកគាំទ្រយំសោកស្តាយទោះបីកម្ពុជាចាញ់មែន តែអ្នកគាំទ្រខ្លាំងលើសដើម ….(មានវីដេអូ)

បន្ទាប់ពីការប្រកួត FIFA World Cup Qatar 2022 មុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 បានចាប់ផ្តើមហើយ

ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន នៅ ពហុកីឡដ្ឋានជាតិ ដោយមានអ្នកចូលរួមទស្សនាជាង ៥មុឺន នាក់។ នៅតង់ទី១ និង តង់ទី២ គេក៏បានឃើញ ក្រុមគោព្រៃកម្ពុជាយើង ពិតជាលេងបានល្អខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់កៅអី ហើយ

កម្ពុជា ក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតជាច្រើនដងផងដែរ ព្រមជាមួយសម្លេងហ៊ោរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ តែគួរឲ្យសោកស្តាយ ចប់ការប្រកួត កម្ពុជា ចាញ់ បារ៉ែន ដោយលទ្ធផល ០ ទល់និង ១ ។ ចំណែកនៅមុននេះបន្តិច

គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “បងថារី សាន់អេសសុីPage” បានបង្ហោះវីដេអូមួយ គ្រាន់តែឃើញក៏ចង់ស្រក់ទឹកភ្នែកតាមដែរ ព្រមទាំងបញ្ជាក់សារខ្លីមួយថា «ចប់ការប្រកួត កម្ពុជា 0:1បារ៉ែន អ្នកកុំចុះចាញ់ អ្នកធ្វើបានល្អណាស់សម្រាប់ខ្ញុំ និងខ្មែរទាំងអស់គ្នា ថ្ងៃនេះយើង

ចាញ់ តែថ្ងៃក្រោយយើងនឹងឈ្នះ លើកទីមួយហើយ ដែលទឹកភ្នែកយើងស្រក់លើកដំបូងជាមួយគ្នា នេះជាទឹកភ្នែកហូរចេញពីបេះដូង ដែលស្រលាញ់បាល់ទាត់ និងជាតិកម្ពុជា យើងនឹងមានលើកក្រោយ យើងនឹងតស៊ូជាមួយគ្នាកម្ពុជាស៊ូៗ»៕