ថតបានវីដេអូស្តែងៗ! សាឡង់ដឹកខ្សាច់បុកសសរស្ពានព្រែកតាមាក់កាលពី៣ថ្ងៃមុននេះ…(មានវីដេអូ)

(កណ្ដាល)៖ វេលាម៉ោងជាង២រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ចុះពីរថយន្តភ្លាម តម្រង់ឆ្ពោះទៅកាន់ក្រុមមន្ត្រីទាំងឡាយដែលកំពុងរង់ចាំ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឲ្យជំនាញប្រើសាឡង់ចំនួន ៣គ្រឿង ចាប់ទាញ

ដើម្បីរំដោះសាឡង់បូមខ្សាច់ដែលជាប់គឿងចេញពីសសរស្ពានព្រែកតាមាក់។ ទេសរដ្ឋមន្ត្រី បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា បន្ទាប់ពីស្ដាប់តាមអ្នកជំនាញពន្យល់ភ្លាម, លោកទេសរដ្ឋមន្រ្តី មិនបង្អង់យូរទេ គឺត្រូវតែអនុវត្តន៍ភ្លាម ដើម្បី

បញ្ជៀសហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ សូមបញ្ជាក់ថា កាលពីរសៀលម្សិលមិញ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកនិងទៅជាប់គាំងជាមួយសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យគៀបជាប់នៅនឹងសសរស្ពានតែម្តង។ ភ្លាមៗក្រោយទទួលបាន

ព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះចេញពីសសរស្ពាន។ បើតាមលោកឧត្តមសេនីយ៍ស្នងការ អ៊ាវ ចំរើន ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់

ផ្សេងទៀតឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។ ស្ពានព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅ៕ តែយ៉ាងណាមិញសាឡង់ដែលបុកស្ពានព្រែកតាមាក់ត្រូវបានបងប្រុសម្នាក់ថតវីដេអូស្តែងៗ ពីការបុកសសរទី៣នោះ

ស្តែងៗ តាមវីដេអូជាក់ស្តែងឃើញមានក្មេងនៅលើសាឡង់នោះទៀតផង។ តោះទស្សនាវីដេអូស្តែងៗដូចខាងក្រោម៖ វីដេអូបុកសសរស្ពានស្តែងៗ