ប្រពន្ធចេញមុខបកស្រាយ និងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ប្តឹងទាមទារសំណងចំនួន៨០លានរៀល…..(មានវីដេអូ)

កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួនទៅមានប្រុសផ្សេងទៅវិញ។

តាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ «ChYa StepPrô» បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បាត់ចិត្ដរបស់ខ្លួនទៅមានប្រុសផ្សេងទៅវិញ។ តាមគណនីហ្វេសប៊ុកនេះបានសរសេររ

រៀបរាប់ថា៖«ខ្ញុំសែនឈឺចាប់😭😭ស្រីផិតប្តី​ ស្រីកាកី ​គ្មានកេរ្តិ៍​ខ្មាស់​ ទាំងអាយុមិនទាន់១៨ឆ្នាំពេញផង ខ្ញុំអាចចេញមុខបំភ្លឺតាមណាក៏បាន​ ព្រោះវាជារឿងពិត​ ទាំងដែខ្ញុំមកធ្វេីកាគ្មានពេលទំនេរឿងដែនឹកស្មានមិនដល់វាបានកេីតឡេីង😭😭😭 ខ្ញុំបានរៀបកានៅថ្ងៃទី​ 17​ ខែ3​ 2019​ មកដល់

ពេលនេះមិនទាន់បាន6ខែស្រួលបួលផង ក្រោយមកបានទៅរស់នៅខាងស្រីបានរយះពេលពីខែកន្លះខ្ញុំក៏ត្រូវទៅបំពេញបេសកកម្ម​ នៅកងពលធំលេខ៣​ រយះពេល3ខែ​ ដោយត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតា តែរយះពេលដែខ្ញុំចេញទៅធ្វេីកាក្រោយបាន​2 សប្ដាហ៍​ តែងតែមានរឿង

ឈ្លោះដោយគ្មានមូលហេតុ​ ហេីយខ្ញុំបានព្យាយាមលួងលោមគេជាច្រេីនដង។ លុះមកដល់ថ្ងៃទី​ ៩​ ខែ8​ ២០១៩​ ខ្ញុំក៏បានមកផ្ទះជាធម្មតាមួយថ្ងៃបន្ទាប់​ ម៉ោង​ 1​រសៀល​ នាងបានប្រាប់ខ្ញុំថា​ នាងត្រូវទៅធ្វេីខ្លួនធ្វេីក្រចក​ ខ្ញុំក៏សុំទៅជាមួយនាង​ ដោយនិយាយថា (អោយបងទៅដែទៅ​

បងទៅអង្គុយចាំក៏បានដែ) តែគេនិយាយថា​ (មិនបាច់ទៅទេកុំអោយរញេរញៃ) ខ្ញុំក៏សុខចិត្តនៅផ្ទះតែម្នាក់ឯង​ ចាប់តាំងពីម៉ោង​ ១រៀល​ រហូតដល់ម៉ោង​ ៦:៣០​ ខ្ញុំក៏ដាច់ចិត្ត callទៅតែ​ ទូរសព្ទ​បិទ​ខ្ញុំក៏ជិះម៉ូតូតាមរក​ ក៏បានតាមទាន់គេកំពុងជិះម៉ូតូអោបចង្កេះមនុស្សប្រុសចេញពី

កន្លែងសុីផឹក។ សូមជួយជួយចែករំលែកផង» ដោយឡែកស្រាប់តែពេលនេះ នារីជាប្រពន្ធ ដែលត្រូវបានប្ដីចោទថាបានផឹតក្បត់នោះ ដោយនាងមានគណនី ហ្វេសប៊ុកឈ្មោះ រ័ត្ន សុធារី បានបង្ហោះសារសម្លេង ដែលអ្នកទាំងពីរ បានឆ្លើយឆ្លងគ្នា កាលពីប៉ុន្មានថ្ងៃមុននេះ ហើយនាង

ក៏បានដាក់ពាក្យបណ្ដឹងទាក់ទងចំពោះរឿងខាងលើនេះ ទៅកាន់តុលាការរួចរាល់អស់ហើយ។ ក្នុងខ្លឹមសារពាក្យបណ្ដឹងនោះ មានខ្លឹមសារទាំងស្រុងថា៖”ពាក្យបណ្ដឹង នាងខ្ញុំឈ្មោះ រ័ត្ន សុធារី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ អរូចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ

ឧត្ដរមានជ័យ សញ្ជាតិខ្មែរ មុខរបរ មេផ្ទះ។ គោរពចូលមក លោកប្រធានតុលាការ ខេត្ដឧត្ដរមានជ័យ កម្មវត្ថុ៖ សុំប្ដឹងឈ្មោះ ថាត ទិត្យា ភេទប្រុស អាយុ២៣ឆ្នាំ លំនៅភូមិអភិវឌ្ឈន៏ ឃុំអន្លងវែង ស្រុកអន្លងវែង ខេត្ដឧត្ដរមានជ័យ សញ្ជាតិខ្មែរ មុខរបរទាហាន។ យោង៖ តបតាម

កម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបពីដំណើររឿងដូចតទៅ៖ លោក ថាច ទិត្យា បានចុះចេញពីផ្ទះប្រពន្ធនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឈ្មោះខាងលើបានរស់នៅ មិនចុះសម្រុងជាមួយនឹងនាងខ្ញុំ មូលហេតុប្រមាថ

មើលងាយនាងខ្ញុំ និងគំរាមកំហែង បញ្ចេញអាកប្បកិរិយា ធ្វើឲ្យនាងខ្ញុំមានការភ័យខ្លាច ហើយបំផ្លាញទ្រព្យសម្បត្ដិផ្ទាល់របស់នាងខ្ញុំជាច្រើនដង។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះខាងលើ បានបង្ហោះ ហ្វេសប៊ុក ដែលមានខ្លឹមសារ ខុសពីការពិតបង្កាច់បង្ខូច រូបនាងខ្ញុំ

ដោយថារូបនាងខ្ញុំជាស្រីផឹតប្ដី ស្រីកាកី គ្មានកេរ្ដិ៍ខ្មាស់ រករឿងឈ្លោះដោយគ្មានមូលហេតុ ហើយថែមទាំងចោទនាងខ្ញុំ ជិះម៉ូតូអោបប្រុសផ្សេងទាំងមិនមែនជាការពិត។ នាងខ្ញុំសុំសំណូមពរដូចតទៅ៖ ទី១ លេងលះលោក ថាត ទិត្យា ដោយឥតលក្ខខ័ណ្ឌ។ ទី២ ទាមទារផ្ដន្ទាទោស

លោក ថាត ទិត្យា តាមផ្លូវច្បាប់។ ទី៣ សូមទាមទារសំណង ជំងឺចិត្ដចំនួន ៨០លានរៀល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានតុលាការ ខេត្ដឧត្ដរមានជ័យ មេត្ដាជួយដោះស្រាយដោយក្ដីអនុគ្រោះ”៕