ជិតដល់ថ្ងៃ ម៉ូលីកា បញ្ចេញវីដេអូPre Wedding ខណៈមានដំណឹងថា នឹងជះលុយក្នុងមង្គលការ ១៥ម៉ឺនដុល្លារ (មានវីដេអូ)

មណ្ឌលគិរី​៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនច្បាស់ជា បានស្គាល់យ៉ាងច្បាស់ពី អតីតតារាចម្រៀង ម៉ូលីកា ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់។

លើសពីនេះ មួយរយៈចុងក្រោយនេះ ម៉ូលីកា កាក់កបខ្លាំងណាស់ ជាមួយមុខជំនួញក្នុងដៃ រកស៊ីអនឡាញ មានរថយន្តសេរ៊ីទំនើប ហើយទ្រព្យសម្បត្តិក្នុងដៃ យ៉ាងស្ដុកស្ដមផងដែរ។ យ៉ាងណាមិញ មិនត្រឹមតែជោគជ័យក្នុងការរកស៊ីតែមួយមុខទេ តែបើងាកមើលជីវិតស្នេហារបស់រូបនាងវិញ ពោរពេញដោយភាពផ្អែមល្ហែមខ្លាំងណាស់ ថែមទាំងលេចលឺដំណឹងមកថា​ ជិតដល់ថ្ងៃចូលរោងជ័យទៀតផង។

ស្របពេលនេះដែរ ម៉ូលីកា និងអនាគតស្វាមី បានទៅថតPre-Wedding ត្រៀមសម្រាប់អាពាហ៍ពិពាហ៍ខាងមុខយ៉ាងឡូយអស្ចារ្យ អមដោយទេសភាពយ៉ាងស្រស់ត្រកាល និងមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតនិងសង្ហា សមគ្នាតែម្ដង។

គួរបញ្ជាក់ថា ម៉ូលីកា និងអនាគតស្វាមី ត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៨ខែមករា ឆ្នាំ២០១៩នេះ គ្រោងចំណាយ១៥ម៉ឺនដុល្លារឯណោះ ច្បាស់ជាមានភាពអស្ចារ្យខ្លាំងជាមិនខាន៕

វីដេអូ៖ Summer Film