បទ”J+O” របស់វ៉ាន់ ដា ចេញMVផ្លូវការណ៍ហើយ គ្រាន់តែចេញភ្លាមមានអ្នកទស្សនាច្រើនដល់ម្លឹង​ ត្រៀមបំបែក​កំណត់ត្រា​យក​មួយ​លាន​views ក្នុង​២៤ម៉ោង…(មានវីដេអូ)

លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបមួយរូប ដែលទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យជាច្រើន នាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែង បទចម្រៀង J+O របស់តារាចម្រៀងប្រុសមាឌតូចសំឡេងធំ វណ្ណដា ដែលបានចេញកាលពីប៉ុន្មានខែមុន

នេះ ក៏បានធ្វើឲ្យកក្រើក និងផ្ទុះការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តជាច្រើន ដោយមិនថាវ័យណានោះទេ គឺសុទ្ធតែស្គាល់និងស្រលាញ់ពេញចិត្តនូវបទមួយនេះតែម្តង។ ដោយឡែក តារាចម្រៀង Original Song របស់ផលិតកម្ម បារមី លោក វណ្ណ ដា បានចេញ MV បទចម្រៀង

មានចំណងជើងថា J+Oខាងលើ ជាផ្លូវការណ៍មុននេះបន្តិច បទនេះមិនត្រឹមតែពិរោះ ទទួលបានគាំទ្រពីសំណាក់យុវវ័យនោះ រីឯគុណភាពវីដេអូបទចម្រៀងរិតតែពិសេសថែមទៀត ដោយទើបនឹងបង្ហោះ ឃើញចំនួនអ្នកទស្សនាលើYoutube ច្រើនមែនទែន។ ក្នុងនោះផងដែរលោក

ម៉ាន វ៉ាន់ដា បានឲ្យដឹងថានឹងត្រៀមបានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយលោកបានសរសើរលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា ៖ “តោះ​ទាំងអស់​គ្នា​បំបែក​កំណត់ត្រា​យក​មួយ​លាន​views ក្នុង​២៤ម៉ោង”។ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖