ឱកាសមកដល់ហើយ! អ្នកដែលបំណង់ចង់បម្រើជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌចំនួន២៦០នាក់

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ ចំពោះអ្នកដែលមានបំណងចង់ចូល

បម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២

ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារនេះ ត្រូវមានលក្ខណៈសម្បត្ថិ និងលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖ (សូមអាន)