កូនខ្មែរយើងម្នាក់ទៀតហើយ អាយុទើប៨ឆ្នាំ គិតលេខបានលឿនជាងម៉ាស៊ីនគិតទៀត…..(វីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កុមារី ជុំ ច័ន្ទស្រីនិច្ច មានវ័យទើបតែ៨ឆ្នាំ បានធ្វើការបង្ហាញនូវសមត្ថភាពគិតលេខ ចេញពីការគិតរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប្រមាណវិធីបូក និងដក ជាង២០ជាន់ យ៉ាងលឿន មិនស្ទាក់ស្ទើរ សូម្បីតែអ្នកសរសេរ និងអ្នកចុចគិតដោយម៉ាស៊ីនគិត

លេខនោះ ក៏មិនចង់ទាន់ឡើយ។ កុមារីកម្ពុជាមួយរូប ក្រោយបានឡើងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ដើម្បីធ្វើការបង្ហាញនូវសមត្ថភាពដ៏ល្អខ្លាំងគួរឲ្យសរសើរ អាចគិតលេខលឿនខ្លាំង ជាងម៉ាស៊ីនគិតលេខ។ ជាក់ស្តែង កុមារី ជុំ ច័ន្ទស្រីនិច្ច មានវ័យទើបតែ៨ឆ្នាំ បានធ្វើការបង្ហាញនូវ

សមត្ថភាពគិតលេខ ចេញពីការគិតរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប្រមាណវិធីបូក និងដក ជាង២០ខ្ទង់ យ៉ាងលឿន មិនស្ទាក់ស្ទើរ សូម្បីតែអ្នកសរសេរ និងអ្នកចុចគិតដោយម៉ាស៊ីនគិតលេខនោះ ក៏មិនចង់ទាន់ឡើយ។ អ្វីដែលកាន់តែពិសេស ក្មេងស្រីតូចដែលមានសមត្ថភាពខ្លាំង

នឹកស្មានមិនដល់នេះ ក៏ធ្លាប់ទៅប្រកួតនៅឯកោះតៃវ៉ាន់ ដោយទទួលបាននូវជ័យលាភីសម្រាប់ប្រទេស ខាងគិតលេខលឿនជាងម៉ាស៊ីនគិតលេខ លេខ២ កម្រិតពិភពលោកនៅកោះតៃវ៉ាន់ទៀតផង។ ទន្ទឹមនឹងសមត្ថភាពដ៏ល្អ ភាពឆ្លាតវៃរបស់ប្អូនស្រី បានធ្វើឲ្យមហាជនជាច្រើនមាន

ការកោតសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែអាចធ្វើបែបនេះបាន ខណៈពេលដែលមនុស្សធំមួយចំនួនមិនអាចបូក ដកលេខ យ៉ាងលឿនបែបនេះ ក្នុងរយៈពេលដ៏ខ្លី ដោយមិនប្រើម៉ាស៊ីនគិតលេខ៕