អ្នកស្រីទ្រី ដាណា ​កុំប្រៀប​ធៀប​យើងជាមួយ​អ្នក​ណា​ ព្រោះ​ពេល​ប្រៀប​ធៀប​ហើយ អាច​ធ្វើ​ឱ្យ​យើង​បាក់​ទឹក​ចិត្ត

រស់នៅ​រាល់​ថ្ងៃ មិន​ចាំ​បាច់​ប្រៀប​ធៀប​ជាមួយ​អ្នក​ណា​ទេ ព្រោះ​ពេល​ប្រៀប​ធៀប​ហើយ អាច​ធ្វើ​ឱ្យ​យើង​បាក់​ទឹក​ចិត្ត លែង​មាន​កម្លាំង​ចង់​ធ្វើ​ការ លែង​មាន​កម្លាំង​ចង់​រកស៊ី ដោយ​សារ​ឃើញ​គេ​ខ្ពស់​ៗ​ពេក។ ប៉ុន្តែ​យើង​ត្រូវ​ប្រៀប​ធៀប​ជាមួយ​ខ្លួន​ឯង ថា​ថ្ងៃ​នេះ​បាន​ប្រសើរ​ជាង​ម្សិលមិញ​ហើយ​ឬ​

នៅ? រឿង​បី​យ៉ាង ដែល​ខ្ញុំ​គិត​រាល់​ថ្ងៃ គិត​មិន​ឱ្យ​ស្មុគស្មាញ​ច្រើន គឺ​គិត​ថា ម្សិលមិញ​បាន​ធ្វើ​អី? ថ្ងៃ​នេះ​កំពុង​ធ្វើ​អី? ថ្ងៃ​ស្អែក​ត្រូវ​ធ្វើ​អី? គ្រប់​គ្នា​សុទ្ធតែ​មាន​គោលដៅ មាន​ក្ដី​ស្រមៃ តែ​ពេល​ខ្លះ​ធ្វើ​សកម្មភាព​អត់​ត្រូវ ហើយ​អ្នក​ខ្លះ​ទៀត បាន​តែ​ដេក​ស្រមៃ មិន​ធ្វើ​អី​សោះ ធ្វើ​ម៉េច​សម្រេច​កើត។

យើង​សម្លឹង​មើល​គេ​ខ្ពស់ គឺ​យើង​ស្រង់​ចំណេះ​ពី​គេ​ថា​ធ្វើ​ម៉េច បាន​ប្រសើរ​ជាង​ថ្ងៃ​នេះ កុំ​មើល​គេ​ហើយ​តូច​ចិត្ត មិន​ដឹង​ថ្ងៃ​នេះ​បាន​ខ្ពស់​ដូច​គេ។ បើ​អង្គុយ​តែ​ចង់​ដូច​គេ គ្មាន​កម្លាំង​ធ្វើ​អី​ទេ តែ​បើ​ប្រឹង​ប្រែង​ហើយ បាន​ជោគជ័យ​ថ្ងៃ​នេះ សម្លឹង​មើល ប្រៀប​ធៀប​ជាមួយ​ខ្លួន​ឯង​កាល​ពី​ម្សិលមិញ

បាន​សប្បាយ​ចិត្ត។ ខ្ញុំ​មិន​ដែល​ចេះ​ទៅ​ច្រណែន ចង់​ដូច​អ្នក​ណា​ទេ តែ​ខ្ញុំ​តែង​ប្រៀប​ធៀប​ខ្លួន​ឯង កាល​ពី​រាប់​ឆ្នាំ​មុន។ ឥឡូវ​សប្បាយ​ចិត្ត​ណាស់ ពេញ​ចិត្ត​ជីវិត​ដូច​រាល់​ថ្ងៃ រវល់​ផង ហត់​ផង សប្បាយ​ផង ជួយ​គេ​ផង បំពេញ​ក្ដី​សុខ​ឱ្យ​ខ្លួន​ឯង​ផង។ ហាហាហា គ្មាន​ខ្វល់​អី​ច្រើន​ទេ ក្រោក​

ឡើង ដឹង​តែ​រក​ស៊ី ធ្វើ​ការ សប្បាយ​ប៉ុណ្ណឹង! ប្រភព អ្នកស្រី ទ្រី ដាណា