ទឹម រដ្ឋា និង សូល ឃូល គ្រងឈុតបុរាណខ្មែរ ពិតជាស្អាត និង សង្ហា

ភ្នំពេញ៖​ វិស័យសិល្បៈនៅកម្ពុជា​កំពុងមានសន្ទុះខ្លាំងក្លាជាងពេលមុនៗ ដែលមានសិល្បករ សិល្បការិនី ជាច្រើនដែលកំពុងមានឈ្មោះបោះសម្លេង ក្នុងវិស័យមួយនេះ ។ ក្នុងនោះ ដែរមានសិល្បករ សិល្បការិនី ជាច្រើន បានជួយផ្សាព្វផ្សាយដល់សម្លៀកបំពាក់កាលពីសម័យមុនៗ ដើម្បីឲ្យប្រទេសផ្សេងៗបានស្គាល់ ។

យ៉ាងណាមិញ​ ប្រិយមិត្ត ប្រាដកជាបានស្គាល់ ពីសិល្បករ សិល្បការិនី ទាំងពីររូបនេះរួចមកហើយ ដែល ពួកគាត់មានឈ្មោះ និងមានការគាំទ្រពីហ្វេនៗជាច្រើន គឺ កញ្ញា ទឹម រដ្ឋា និង លោក សូល ឃូល ដែលអ្នកទាំងពីរបានចូលក្នុងវិស័យសិល្បៈនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

ក្នុងនោះដែរ ពួកគាត់ក៏បាន គ្រងនៅសម្លៀកបំពាក់បុរាណខ្មែរ ដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ ដែលឈុតបុរាណទាំងពីរឈុតនោះ ស្ថិតក្នុងសម័យ ព្រះបាទសុរយៈវរ្ម័នទី២ ឬ ព្រះនាម សុរិយវរ្ម័នទី២ មើលទៅអ្នកទាំងពីរពិតជាស្រស់ស្អាត និង ស្រស់សង្ហា ។ ឈុតទាំងនេះ ក៏បានច្នៃមកពី អ្នកច្នៃម៉ូតល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ គឺលោក ឯម រៀម ដែលគ្រប់គ្នាស្គាល់គាត់តាមរយៈ ជាអ្នកច្នៃម៉ូត ៕
រូបភាពពី៖ Mirror Studio ឬ Path Kong

សូមទស្សនារូបភាពខាងក្រោម៖