ស្វិតតែរាងទេ តែDiliraba លេងមួយឈុតនេះ ពិតជាកប់ណាស់

ចិន៖ តារាសម្ដែងចិនដ៏ល្បី Diliraba ជាតារាសម្ដែងមួយរូប ដែលបានចូលប្រឡូកក្នុងវិថីសិល្បៈមិនបានប៉ុន្មានឆ្នាំផង ក៏បានសាងភាពល្បីល្បាញ និងបានធ្វើឲ្យអ្នកគាំទ្រស្គាល់នាងតាមរយៈរឿងភាគផ្សេងៗ ព្រមទាំងការចូលរួមរបស់នាងនៅក្នុងកម្មវិធីល្បីៗជាច្រើនទៀត ។

ក្នុងនោះដែរ Diliraba មិនត្រឹមតែមានភាពល្បីល្បាញតែប៉ុណ្ណោះនោះទេ នាងថែមទាំងមានទេពកោសល្យ សមត្ថភាព ព្រមទាំងរូបសម្រស់ស្រស់ស្អាត មិនថា ពេលតែងខ្លួនសម្ដែង ថតកម្មវិធី ឬ ទៅដើរកម្សាន្តនោះទេ Dilraba តែងតែរៀបចំខ្លួនប្រាណបានយ៉ាងទាន់សម័យ លេចធ្លោ ទាក់ភ្នែក មានភាពខុសប្លែកពីកម្មវិធីមួយទៅកម្មវិធីមួយ។

កាលពីពេលថ្មីៗនេះ ក៏មានរូបថតបង្ហោះប៉ុន្មានសន្លឹករបស់នាង ពីសំណាក់អ្នកគាំទ្រ ដែលក្នុងរូបថតនោះ គឺជារូបដែលនាងស្លៀករ៉ូបទៅចូលរួមនៅក្នុងកម្មវិធីមួយ ។​ តែអ្វីដែលកាន់តែពិសេសនោះគឺ រ៉ូបដែលនាងស្លៀកនោះ ពិតជាមានភាពទាន់សម័យ និងទាក់ទាញជាទីបំផុត ដោយនៅលើរ៉ូប គឺត្រូវបានតុបតែងដោយគ្រាប់ត្បូងជាច្រើន ធ្វើឲ្យមានពន្លឺភ្លឺផ្លេកមកលើរូបនាង ។​ នៅពេលដែលនាងស្លៀកពាក់បែបនេះបូករួមទាំងសម្រស់ដ៏ស្រស់ស្អាតហើយនោះ ពិតជាបានលើកសម្រស់ឲ្យនាងថែមមួយកម្រិតទៀត ធ្វើឲ្យនាងមានមន្តស្នេហ៏ ទាន់សម័យ និងទាក់ភ្នែកដល់អ្នកទស្សនាជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖