ពិព័រណ៍សៀវភៅធំជាងគេបំផុត នៅលើពិភពលោក បើកសម្ពោធនៅថ្ងៃនេះ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅ នៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ពិព័រណ៍សៀវភៅ Big Bad Wolf Book នឹងបើកដំណើរការ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ១២អធ្រាត្រ ចាប់ពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង

ខណ្ឌជ្រោយចង្វារ។ ការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីបើកសម្ភោធជាផ្លូវការនេះ ដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំ

ធ្វើឡើងជា លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន ១ លាន ក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី ៥០% រហូតដល់ ៩០% ក្នុងនោះមានសៀវភៅជាច្រើន ប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿង

ពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅ អភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។

លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ជាលុយសុទ្ធ, ប្រើកាត ឥណទាន ឬ ប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួម ទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មីដាក់លក់ជានិច្ច

ក្នុងរយ:ពេល១២ថ្ងៃនៃពិធីពិព័រណ៍សៀវភៅនេះ។ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម។

សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ នៅក្នុងពិព័រណ៍ សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅប្រភេទនេះ គឺល្អបំផុតសម្រាប់ឪពុកម្តាយ ដែល

មានកូន ប្រុសស្រីចាប់ពីអាយុ ១ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងការចាប់ផ្ដើមរៀនអានសៀវភៅ។ សៀវភៅវេទមន្ត គឺជាសៀវភៅ ដែលផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality (AR) ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង, រៀន និងអានសៀវភៅក្នុងពេល

តែមួយ។ សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាលអាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖ Little Red

Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey។