សាកសមជាបរវកញ្ញាអត់? គូស្នេហ៍នាយចឺម ហ្វាហ្វា នឹងចូលរួមប្រកួត បរវកញ្ញាចក្រវាលកម្ពុជា ២០២០ដែរ

ភ្នំពេញ៖ ប្រិយមិត្ត បានស្គាល់រួចមកហើយពី តារាកំប្លែង និងជាតារាម្រៀង នាយ ចឺម ដែលបច្ចុប្បន្ននេះ លោកកំពុងមានការគាំទ្រពីមហាជន ក៏ដូចជាហ្វេនៗរបស់លោកផ្ទាល់ មិនត្រឹមតែជាតារាល្បី នោះទេ លោកក៏ជាតារាកំប្លែងមួយរូបផងដែរ ។ យ៉ាងណាមិញ ថ្មីនេះ លោកហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយ និងការងារជាតារាច្រៀង ។

ក្នុងនោះដែរ លោក ក៏បានបង្ហាញនៅមុខគូស្នេហ៍ថ្មីរបស់លោកផងដែរ ដែលនាងជាអតីតបរវកញ្ញាមួយរូប ដែលធ្លាប់បានតំណាងឲ្យកម្ពុជា​ ទៅប្រកួតនៅលើឆាកអន្តរជាតិ ។

ថ្មីៗនេះ គូស្នេហ៍ នាយ ចឺម ក៏បានប្រកាសថា ខ្លួននិងមកដាក់ពាក្យចូលរួមប្រកួត បរវរកញ្ញាចក្រវាល កម្ពុជា ២០២០ ផងដែរ ។ នាងមានឈ្មោះថា​ គៀត បេឡា ( ហៅ ហ្វា ហ្វា )​ ដែលគ្រប់គ្នាដឹងថា ពេលនេះ នាងជាគូស្នេហ៍របស់ នាយ ចឺម ។ ហ្វា ហ្វា ក៏ជា អតីតបរវរកញ្ញា ដែលតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត Miss Cosmos World កាលពីឆ្នាំ ២០១៨ ផងដែរ ( Top8 Miss Cosmos World 2018 in Q&A semifinals ) ហើយក៏ចាំមើលទាំងអស់គ្នាផងដែរ ថានាងអាច នឹងគ្រងមកុដ បរវរកញ្ញា ចក្រវាល កម្ពុជា ២០២០ បានដែរ ឬយ៉ាងណា ?

ប្រភព៖ Team Cambodia

សូមទស្សនារូបភាពខាងក្រោ៖