លឺថា Seungri អាចនឹងបញ្ចប់រឿងគ្រប់យ៉ាង ហើយចូលបម្រើកងទ័ពនៅខែក្រោយនេះ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានកូរ៉េបានចេញផ្សាយថា Seungri អតីតសមាជិកក្រុម BIGBANG អាចនឹងត្រូវបានអនុញ្ញាតិឲ្យចុះឈ្មោះ បំពេញភារៈកិច្ចយោធា នៅពាក់កណ្តាលខែកុម្ភៈនេះហើយ។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយ Seungri បានបង្ហើបថា លោកនឹងទៅចុះឈ្មោះចូលបម្រើកងទ័ព នៅក្នុងខែមីនា ឆ្នាំ ២០១៩។ ប៉ុន្តែក្រោយមក ស្រាប់តែត្រូវពន្យារពេលទៅវិញ ដោយសារតែមានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងការលេងល្បែងខុសច្បាប់ និងការចោទប្រកាន់ជាច្រើនទៀត។

ទោះបីជាយ៉ាងនេះក្ដី ឆ្លងតាមការស៊ើបអង្កេត និងសាកសួរអស់រយៈពេលជាច្រើនខែ ប្រភពដដែលបានបន្តថា ការកាត់ទោស និងការធ្វើសេចក្តីសម្រេចរបស់តុលាការ អាចនឹងបញ្ចប់ទៅនៅសប្តាហ៍នេះ។ ហើយប្រសិនបើ សេចក្តីសម្រេចរបស់តុលាការ ចេញក្នុងសប្តាហ៍នេះពិតមែន Seungri នឹងត្រូវបានអនុញ្ញាតិ ឲ្យចុះឈ្មោះបម្រើកងទ័ព នៅពាក់កណ្តាលខែកុម្ភៈនេះហើយ។

ដើម្បីជ្រាបច្បាស់ មានតែរង់ចាំតាមដានជាបន្ត៕

ទស្សនារូបភាពខាងក្រោម ៖