តារាប្រុសម្នាក់នេះជា Fanboy លាក់មុខរបស់ BTS! លេងសុទ្ធតែទុករូប J-Hope ក្នុងកាបូប

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ តារាប្រុសចំណូលថ្មី ក្នុងវិស័យ Kpop ដូចជា Hyunwoo សមាជិកក្រុម D-Crunch បានធ្វើឲ្យក្រុមអ្នកគាំទ្រ BTS មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នេះក៏ព្រោះតែលោក បានបង្ហាញនៅក្នុងវីដេអូ LIVE ថា លោកជាអ្នកគាំទ្ររបស់ J-Hope សមាជិកក្រុម BTS។

មិនត្រឹមតែប៉ុណ្ណឹងទេ Hyunwoo ថែមទាំងបានបង្ហាញរូបថតរបស់ J-Hope ដែលលោកមាន នៅក្នុងដៃដោយស្នាមញញឹម ហើយប្រាប់ហ្វេនៗទៀតថា លោកនឹងដាក់វាចូលក្នុងកាបូប។ Hyunwoo បាននិយាយថា លោកពិតជាចង់ជួប J-Hope ខ្លាំងណាស់។ គួរបញ្ជាក់

ផងដែរថា កាលពីមុន Hyunwoo ក៏ធ្លាប់បានលើកឡើងរួចមកហើយថា J-Hope គឺជាគំរូរបស់លោក ព្រោះលោកចូលចិត្តរាំ និងរ៉េប។

ក្នុងនោះដែរ D-Crunch ក៏ធ្លាប់បានរាំ Cover បទ Idol របស់ BTS ផងដែរ កាលពីឆ្នាំ​ ២០១៨៕

ទស្សនារូបភាពខាងក្រោម ៖